សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី
--------
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយ ដែ លបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ មិថុនា ឆ្នាំ២០២៦។
វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បង្កើតឡើងនៅឆ្នាំ១៩៩៨ ចំណុះឱ្យអគ្គនាយកដ្ឋានយុវជន និងកីឡា នៃក្រសួងអប់រំ យុជន និងកីឡា និងមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិ។និងនៅឆ្នាំ២០០៣ បានផ្លាស់ប្តូរមកភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងនាពេលបច្ចុប្បន្ននេះ។
ចាប់តាំងពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកិច្ច សហប្រតិបត្តិការជាមួយ "អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស" ដែលជាអង្គការរបស់ប្រទេសជប៉ុន ដោយផ្តោតលើការរៀបចំសៀវភៅសិក្សាគោលសម្រាប់បម្រើឱ្យការរៀន និងបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡា
ចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារួមមាន៖ ១.ថវិការដ្ឋ មានដូចជា៖ អគាររដ្ឋបាល អគារសិក្សា អគារអន្តេវាសិកដ្ឋាន (៣៧បន្ទប់) សាលដំបូលទូក ទីលានបាល់បោះ ទីលានបាល់ទាត់ ទីលានបាល់ទះ របងខាងជើង ផ្លូវលោតចម្ងាយផ្លូវបេតុង របងថ្មីខាងជើងនិងខាងលិច អាហារដ្ឋាន ឃ្លាំងដាក់សម្ភារៈ បន្ទប់អគ្គិសនី និងការដំឡើងត្រង់ស្វូ ប្រព័ន្ធបង្ហូរទឹក ការចាក់ដីបំពេញនីវ៉ូជាប់របងខាងត្បូងនិងខាងកើតនិងជុំវិញទីលានបាល់ទាត់ និងការរៀបចំសួនច្បារ ដាំស្មៅ ការតបណ្តាញអគ្គិសនីពីបន្ទប់អគ្គិសនីនៅតាមអគារទាំងប្រាំពីរ (A,B,C,D,E,F និងG) និងការសាងសង់ទីលានបាល់បោះ បាល់ទះ។ ២. ថវិកាសប្បុរជន (ជាអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី) មានដូចជា៖ការកសាង ទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងការជួសជុលកែលម្អទីលានស្មៅធម្មជាតិ ។ ៣. ថវិកាដៃគូពីប្រទេសជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស មានដូចជា៖ ការសាងសង់ ផ្លូវរត់អត្តពលកម្មប្រវែង១០០ម៉ែត្រ (មាន៨ខ្សែបន្ទាត់) ការសាងសង់អាងហែលទឹកស្តង់ដា (ខ្នាត ២៥ម x ១៥ម) និងអគារធ្វើលំហាត់ប្រា ណដោយមានបំពាក់សម្ភារបរិក្ខារ ការជួសជុលអគារអន្តេវាសិកដ្ឋាន និងការសាងសង់អគារថ្មីមួយ (ទំហំ ៤៩ម x ១៧ម កម្ពស់បីជាន់)៕