សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ខេត្ដកំពង់ធំជាខេត្ដដែលគ្រប់គ្រងបានល្អ និងមានយកចិត្ដទុកដាក់ខ្ពស់ ចំពោះរបបគាំពារសង្គម រួមទាំងអតីតយុទ្ធជន និងនិវត្ដន៍ជន
កំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សូមកោតសរសើរដល់អភិបាលខេត្ដកំពង់ធំ និងមេយោធាខេត្ដដែលបានកំណត់ និងគ្រប់គ្រងបានយ៉ាងល្អ ពិសេសបានផ្ដោតការយកចិត្ដទុកដាក់លើអតីតយុទ្ធជន និងនិវត្ដន៍ជន ដែលនេះជាការរួមចំណែកធំណាស់ក្នុងការជួយដល់ពួកគាត់។
មានប្រសាសន៍បែបនេះនាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ដកំពង់ធំ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ដថា តាមការតកត់សម្គាល់របស់សម្ដេចក្នុងកម្មវិធីសំណេះសំណាលជាមួយបណ្ដាខេត្ដនាពេលកន្លងទៅនោះ ខេត្ដកំពង់ធំជាខេត្ដទីមួយដែលបានរំលេចរបាយការណ៍អំពីរបបគាំពាសង្គម ដែលនេះបានបង្ហាញពីការយកចិត្ដទុកដាក់បានគ្រប់ជ្រុងជ្រោយ ទៅលើការការគ្រប់គ្រងរបស់ខ្លួន។
យោងតាមរបាយការណ៍របស់ លោក នួន ផារត្ន័ បានឱ្យដឹងថា គ្រួសារមានបណ្ណសមធម៌ដែលបានពីកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៖ ៤៨.៨៩៣ គ្រួសារ ក្នុងនោះ ក្រ១ : ក្រ១ ៖ ១៦.១៩០គ្រួសារ និង ក្រ២ ៖ ៣២.៧០៣គ្រួសារ។ អ្នកទទួលផលពីកម្មវិធីជា ៩០គ្រួសារ ក្រ២៖ ៣២.៧០៣គ្រួសារ។ អ្នកទទួ ក្នុងកញ្ចប់គ្រួសារ៖ ៤៦.៤៩៧គ្រួសារ ដែលមានចំនួនទឹកប្រាក់៖ ៤.៦១៧.៤០៨.០០០ រៀល។
ស្របជាមួយគ្នានេះ របបសន្តិសុខសង្គមបានបើកផ្តល់ប្រាក់សោធនរបស់អតីតមន្ត្រីរាជការស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នក ក្នុងបន្ទុក និងកូនកំព្រារបស់សពនិវត្តជន និងមន្ត្រីរាជការស៊ីវិល) បានចំនួន ២.៧០៥នាក់ ស្មើនឹង ទឹកប្រាក់ ១.៨៧៧.៩៦៦.៣០៣ រៀល។
ខេត្តបានបើកផ្តល់ប្រាក់សោធនរបស់អតីតយុទ្ធជន (និវត្តជន ពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនពលី និងជន មរណៈ) មាន ៤.០៤៦នាក់ ស្មើនឹងទឹកប្រាក់ ២.៦៩៧.៣០០.៤៦៦ រៀល។ បេឡាជាតិសន្តិសុខសង្គមបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីនៅពេលសម្រាល កូនចំនួន ៩.៤៣៣នាក់ សរុបជាទឹកប្រាក់ ៥.០១១.២០០.០០០ រៀល៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង