ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរៀបចំកិច្ចប្រជុំប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ដែលមានជាង៤០ប្រទេសចូលរួម គ្រោងធ្វើនៅខែសីហាខាងមុខ

image

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្កាញក្ដីរីករាយ និងរំភើប ដែលបានទស្សនកិច្ច និងពិនិត្យមើលនូវអគារទីស្នាក់ការកណ្កាល នៃអគ្គនាយកដ្ឋានពន្ធដារ ដែលទើបសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីពេលថ្មីៗនេះ។

សម្ដេចតេជោ បានថ្លែងថា "ការមកដល់ទីនេះផ្ទាល់ បន្ទាប់ពីទទួលបានរបាយការណ៍ពី ឯកឧត្ដម គង់ វិបុល និងការពិភាក្សាជាមួយ ឯកឧត្ដម អ៊ុច ប៊ូរិទ្ធ អំពីកន្លែងនៃការប្រជុំប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នៅខែសីហា ខាងមុខនេះ ក៏ដើម្បីបានពិនិត្យ និងកំណត់ទីតាំងសម្រាប់ត្រៀមការប្រជុំលំដាប់អន្ដរជាតិនេះ ដែលមានថ្នាក់ដឹកនាំសំខាន់ៗ ជាង៤០ប្រទេសនឹងអញ្ជើញមកកម្ពុជា។"

ស្របជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចប្រកាសយកអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ដែលធ្វើឡើងនៅខែសីហាខាងមុខ ដោយសារទីនេះមានបន្ទប់ប្រជុំគ្រប់កម្រិត ទាំងបន្ទប់ជំនួបប្រជុំទ្វេរភាគី និងបន្ទប់ប្រជុំសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាច្រើនទៀត៕

អត្ថបទ៖ ឈឹម ធីតា 

រូបភាព៖ង៉ាន់ សំណាង, ប៉ក់ សុខឃីម