មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារបទល្មេីសឆបោកតាមអនឡាញនៅខេត្តកំពត ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញ
កំពត៖ ករណីពាក់ព័ន្ធចូលយកសម្ភារក្នុងទីតាំងបិទសៀលនៅក្នុងកាស៊ីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីនេះត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ។ នេះបេីយោងតាមការឱ្យដឹងពី លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
បេីតាម លោក ម៉ៅ ច័ន្ទមធុរិទ្ធ ពាក់ពន្ធនឹងករណីនេះ សមត្ថកិច្ចមិនបញ្ចេញរូបថតជនសង្ស័យទេ ហេីយតំណាងអយ្យាការនៅបន្តធ្វើការសាកសួរ និងស្រាវជ្រាវបន្តទៀត ចំពោះជនសង្ស័យទាំង ៣២នាក់ រួមនឹងអ្នកទទួលផលចំនួន៤នាក់ ដែលបានបញ្ជូលទៅដល់រាជធានីភ្នំពេញដើម្បីបន្តនិតិវិធី។ ការដែលសមត្ថកិច្ចមិនបង្ហាញមុខនៅពេលនេះដោយសារមិនឱ្យបំផ្លាញទៅដល់ការងារស្រាវជ្រាវ និងអ្នកពាក់ពន្ធ័ផ្សេងៗទៀត។
សូមបញ្ជាក់ថា ថ្មីនេះមានមន្ត្រីនគរបាល និងមន្ត្រីកងអាវុធហត្ថ ជាង ៣០នាក់ នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប បទល្មេីសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) កាលពីពេលថ្មីៗនេះ៕