សង្គម

UPDATE: ករណីឆេះអគាររោងចក្រនៅខេត្តស្វាយរៀងសមត្ថកិច្ចរកឃេីញមូលហេតុ ដោយសារឆ្លងចរន្តម៉ូទ័រកូថ្នាំ

image


ស្វាយរៀង៖ ករណីឆេះអគាររោងចក្រឈ្មោះយីងហាយខូតធីង (ខេមបូឌា) ឯ.ក ដែលជារោងចក្រផលិតសម្ភារបរិក្ខារសម្រាប់ផ្គត់ផ្គង់(គ្រឿងបំណែកសម្ភារបរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ពតែ និងសម្ភារវេចខ្ចប់) កាលពីថ្ងៃទី២៩ ខែឧសភា ដោយសារឆ្លងចរន្តម៉ូទ័រកូថ្នាំ។

យោងតាមការឱ្យដឹងពីនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ស្ថិតក្នុងភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីអគ្គិភ័យឆេះនៅរោងចក្រឈ្មោះ យីងហាយខូតធីង (ខេមបូឌា) ឯ.ក ដែលផលិតសម្ភារបរិក្ខារសម្រាប់ផ្គត់ផ្គង់(គ្រឿងបំណែកសម្ភារបរិក្ខារទោចក្រយានយន្ត ទឹកថ្នាំ បពុម្ពតែនិងសម្ភារវេចខ្ចប់) ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ករណីអគ្គិភ័យនេះបណ្តាលឱ្យមានការខូចខាតចំនួន១អគារដែលមានទំហ៊ុំ ៥០ម៉ែត្រគុណ៨០ម៉ែត្រ ធ្វើអំពីដែកជញ្ជាំងនិងដំបូលប្រក់ស័ង្កសី និងខូចខាតទ្រព្យសម្បត្តិមួយចំនួនមានដូចជា ធុងសាំងក្រអូបមួយចំនួនធំ ទឹកថ្នាំងបោះពុម្ពតែម សម្ភារវេចខ្ចប់ឆេះអស់ទាំងស្រុង និងបណ្ដាលឱ្យរងរបួសមនុស្សម្នាក់៕

អត្ថបទ៖ មិន ភក្តី