ព័ត៌មានអន្តរជាតិ

ទឹកជំនន់លិចលង់ផ្ទះពលរដ្ឋថៃជាង​ ២០០ខ្នងនៅឡាំប៉ាង​ ខណៈពលរដ្ឋថា​ អាជ្ញាធរសន្យាដោះស្រាយដដែលៗរាល់ឆ្នាំ

image


ថៃឡង់ដ៍៖ ជំនន់ទឹកភ្លៀងដែលធ្លាក់ពីភ្នំដូយឃុនតាន់ (Doi Khun Tan) បានវាយប្រហារស្រុកហាងឆាត (Hang Chat) ក្នុងខេត្តឡាំប៉ាង (Lampang) ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់ ដោយបានជន់លិចផ្ទះសម្បែង សាលារៀន ផ្សារ វត្តអារាម និងផ្លូវថ្នល់សំខាន់ៗជាច្រើនកន្លែង។
ផ្ទះប្រជាពលរដ្ឋជាង ២០០ ខ្នង បានរងផលប៉ះពាល់ ខណៈដែលអ្នកភូមិបានរអ៊ូរទាំថា គ្រោះមហន្តរាយទឹកជំនន់ដដែលៗបែបនេះ តែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ទោះបីជាមានការសន្យាម្តងហើយម្តងទៀតពីសំណាក់អាជ្ញាធរក្នុងការដោះស្រាយបញ្ហានេះក៏ដោយ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Khaosod English