សង្គម

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណីផ្សេងគ្នា

image


ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល និងអធិការដ្ធាននគរបាលស្រុកពារាំង ខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ២៤ នាក់ ពាក់ព័ន្ធនិងបទល្មើស ៥ករណីផ្សេងគ្នា។

ករណីនេះម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ៥ករណី ក្នុងនោះរួមមាន ករណីលួច ៣ករណី, វាយប្លន់យកទូរសព្ទ ១ករណី និងប៉ុនប៉ងឃាតកម្ម ១ករណី។
បច្ចុប្បន្នជនសង្ស័យទាំង ២៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ រដ្ឋ រង្សី