ព័ត៌មានជាតិ

ACU បង្ហាញលទ្ធផលស៊ើបអង្កេតករណីអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក បានទទួលប្រាក់ពី៩៣ ទៅ ៩៨លានដុល្លារ

image

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចលើកទី១០ អាណត្តិទី៤ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗទៀត។

យោងតាមរបាយការណ៍របស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រចាំអំពើពុករលួយ (ACU/ អ.ប.ព.) បានឱ្យដឹងថា ACU បានរកឃើញថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន បានទទួលស្គាល់ថា បានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ ពីមេ ២៥ ហើយបានយកលុយទាំងនោះទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគជាមួយខ្លួន។

ក្នុងរបាយការណ៍បានបញ្ជាក់ថា យោងតាមលទ្ធផលសវនាការសាលាឧទ្ធរណ៍ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ, ដួង តារា, លី សាម៉េត, ឡាច សំរោង ត្រូវបានចោទពីបទប៉ុនប៉ងសូកប៉ាន់។

ACU ក៏បានឱ្យដឹងដែរថា អំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្រ្តី និងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយកTNM TV Online និងករណី អ្នកស្រី ភី គិមសុង ភរិយាជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើអង្គភាពប្រចាំអំពើពុករលួយ៕