សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំយុទ្ធនាការ «ដាស់ស្មារតីជាតិ» ផ្សះផ្សារផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំយុទ្ធនាការ «ដាស់ស្មារតីជាតិ» នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
យុទ្ធនាការ «ដាស់ស្មារតីជាតិ»នេះ មានយុវជន និងសិល្បករ សិល្បការិនីរួមទាំងសមាជិកសមាជិកាគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងក្រសួង/ស្ថាប័ន និងនិស្សិតតាមសាកលវិទ្យាល័យ និងសមាគមសិល្បករ រួមទាំងសាធារណជនទូទៅប្រមាណ ១ម៉ឺននាក់ ចូលរួម។
យុទ្ធនាការ «ស្មារតីជាតិ» ឬ «Day of Reckoning» ជាយុទ្ធនាការដែលរៀប ចំឡើង ដើម្បីចងក្រង និងផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយបានដឹង និងចងចាំទុកអំពីបទពិសោធន៍ និងរឿងរ៉ាវ ជាមេរៀនដែលកម្ពុជាបានឆ្លងកាត់។
ការរៀបចំយុទ្ធនាការនេះ ក៏ជាការបំផុសស្មារតី ឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ មានការចងចាំ មានការឯកភាពជាទស្សនៈជាតិ និងក្រើនរំលឹកដាស់តឿនស្មារតីជាប់ជាប្រចាំពីហានិភ័យនានា ដែលអាចកើតមានចំពោះប្រទេសជាតិ និងប្រជាជនយើង។
គោលបំណងនៃយុទ្ធនាការ «ស្មារតីជាតិ » គឺជាជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បី ពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់ តែរឹងមាំ ជាអាទិ៍ សង្គ្រាមដែលបានកើតឡើងរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២៥ ជាសង្គ្រាមដែលកម្ពុជា មិនបានជ្រើសរើស និងគ្មានជម្រើស ក្រៅពីការពារខ្លួន ប៉ុន្តែវាក៏បានបំផុស និងដាស់ស្មារតីស្នេហា ជាតិពីប្រជាពលរដ្ឋគ្រប់រូប។ នេះជាឱកាសមិនគួរឱ្យបាត់បង់ក្នុងការប្រមូលស្មារតីទៅជាកម្លាំងចិត្ត ដាស់តឿន ដើម្បីពង្រឹងភាពរឹងមាំរបស់ជាតិ។
បញ្ចៀសការបង្ហោះគំនុំគុំកួន ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ដោយមិនបំភ្លេចការឈឺចាប់ដែលបានកើតឡើងបង្ហាញឱ្យឃើញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះនូវបញ្ហា ជាមួយ ស្មារតីរួបរួម ជួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បានបង្កើតជាវេទិកា ជំរុញជាចលនាផ្សារភ្ជាប់ជាមួយដៃគូរឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត ពង្រឹងស្មារតី និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យដែលអាច នឹងកើតមានឡើងនាថ្ងៃអនាគត។
សកម្មភាពសំខាន់ៗនៃយុទ្ធនាការដើម្បី សម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ យុទ្ធនាការ “ស្មារតីជាតិ» រៀបចំសកម្មភាពសំខាន់ៗមួយចំនួនដូចជា គឺជាការតាំងបង្ហាញដែលត្រូវបានរៀបចំឡើងដើម្បីលាតត្រដាងនូវការពិត តាមរយៈការបង្ហាញអំពីកាលប្បវត្តិ អំពីការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពកម្ពុជានៅក្នុងឆ្នាំ២០២៥ ដោយភ្ជាប់មកជាមួយរូប ភាព និងខ្លឹមសារព័ត៌មានដែលដកស្រង់ចេញពី ប្រភពផ្លូវការ ជាពិសេសផលប៉ះពាល់ដែលបន្សល់ពីការឈ្លានពានមកលើ បេតិកភណ្ឌជាតិមនុស្សជាតិ, ច្បាប់អន្តរជាតិ ព្រមទាំងការបង្ហាញឱ្យឃើញពី ការរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្នុងការទាមទាររកសន្តិភាពត្រឡប់មកវិញ។
លើសពីការតាំងបង្ហាញ កម្មវិធីនេះ ផ្ដល់ជាវេទិកាសម្រាប់ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមករួមគ្នាដើម្បីបង្ហាញនូវការដឹង គុណចំពោះវីរជនកម្ពុជាដែលបានពលីក្នុងការការពារបូរណភាពជាតិ។
កម្មវិធីពិព័រណ៍ផលិតផលខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុង សរុក” គឺជាកម្មវិធីដែលប្រមូលផ្តុំនូវផលិតផលខ្មែរ ដើម្បីបង្ហាញពីគុណភាពនៃផលិតផលក្នុងស្រុក និងសមត្ថភាពរបស់កូនខ្មែរ ជាពិសេសបំផុសស្មារតីគាំទ្រផលិតផលជាតិ។
លើសពីការតាំងបង្ហាញផលិតផលក្នុងស្រុក កម្មវិធីពិព័រណ៍ ចូលរួមចំណែកតូចមួយក្នុងលើកស្ទួចសេដ្ឋកិច្ចជាតិឱ្យកាន់តែ រីកចម្រើននាពេលអនាគត។
ផ្ទាំងគំនូរធំ សិល្បៈដើម្បីសន្តិភាព៖ គឺជាកម្មវិធីមួយដែលនឹងនាំមកនូវការជួបជុំគ្នានៃវិចិត្រករ ជាច្រើនរូប ក្នុងការគូរគំនូរមួយផ្ទាំងដ៏ធំ។ ផ្ទាំងគំនូរនេះនឹងមិនត្រឹមតែប្រើប្រាស់សិល្បគំនូរមកបង្ហាញពីរឿងរ៉ាវដែលកម្ពុជាបានឆ្លងកាត់នោះទេ ប៉ុន្តែផ្ទាំងគំនូរនេះនឹងបង្ហាញពីអារម្ម ណ៍ដែលប្រជាជាតិខ្មែរ ទទួលបានចំពោះអ្វីដែលបានឆ្លងកាត់៖ ការឈឺចាប់ ការបាត់បង់ ការអត់ធ្មត់តស៊ូដើម្បីជម្នះបញ្ហា។ លើសពីនេះ ផ្ទាំងគំនូរមួយនេះ ក៏ជាការ ចូលរួមរំលឹកគុណូបការៈដល់វីរ ជនដែលបានពលី។
វីដេអូឯកសារ “តម្លៃនៃសន្តិភាព» គឺជាការចងក្រងនូវវីដេអូឯកសារស្តីអំពី«តម្លៃ នៃសន្តិភាព» ដែលនឹងផ្តោតសំខាន់លើការស្វែងយល់អំពីបទពិសោធ ជាក់ ស្តែងរបស់ប្រជាពលរដ្ឋមកពីមួយជំនាន់ទៅមួយជំនាន់ ដែលបានឆ្លងកាត់នូវរឿង រ៉ាវលំបាកផ្សេងៗគ្ន ជាពិសេសគឺនៅ ពេលដែលសន្តិភាពជាតិត្រូវរងការគំរាមកំ ហែង។ មានការរៀបចំការប្រកួតប្ ជែងនានា ៖ ដូចជាការប្រកួតស្នាដៃគំនូរ កុមារ អត្ថ បទសំណេរ ការថ្លែងសុន្ទរកថា និងស្មូតកំណាព្យ៕
អត្ថបទ៖ វង សុភ័ក្ត្រ