ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី ស្វាគមន៍ចំពោះសំណើក្នុងការបង្កើតគម្រោង "Her Seed" ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹង និងពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា និង AI ដល់ស្រ្តីជាសហគ្រិន និងស្រ្តីរស់នៅតាមជនបទ

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី Sally Chew ស្ថាបនិក និងជានាយកប្រតិបត្តិនៃស្ថាប័ន FoL Global និងលោក Issac Munandar ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន MAXY ACADEMY ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ក្រសួងកិច្ចការនារី បានសម្តែងការស្វាគមន៍ចំពោះសំណើក្នុងការបង្កើតគម្រោង "Her Seed" ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹង និងពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា និង AI ដល់ស្រ្តីជាសហគ្រិន ស្រ្តីរស់នៅតាមជនបទ។ 

ក្រៅពីការយកចិត្តទុកដាក់លើផ្នែកបច្ចេកវិទ្យា ភាគីទាំងពីរ ក៏បានពិភាក្សាលើការបន្តពង្រឹងកម្មវិធីកសាងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងពីសុខភាពស្ត្រី ជាពិសេសគឺការយល់ដឹងពីជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយដៃគូនានា។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួង ក្នុងការស្វែងរក និងបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យជាមួយ FoL Global និង MAXY ACADEMY ដើម្បីរួមគ្នាត្រៀមលក្ខណៈ និងសមត្ថភាពជូនស្ត្រីកម្ពុជាឱ្យស្របទៅនឹងសេដ្ឋកិច្ចដែលដើរដោយបច្ចេកវិទ្យា AI នាពេលអនាគត៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី