ព័ត៌មានជាតិ

ករណីមន្ត្រីកាងទុរេន! សម្តេចតេជោ ហ៊ុន សែន ថា ត្រឹមតែការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបន្ដនីតិវិធីទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងស្រាវជ្រាវបន្ថែម

image

ព្រៃវែង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា មានប្រសាសន៍ថា ឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ប្តូរមកហៅមន្រ្តីផ្លែទុរេនវិញ។ សម្តេចបរិយាយថា រឿងនិទានមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិត តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ សម្រាប់សម្តេចតេជោ មូលហេតុដែលលោកតាមដានករណីមន្រ្តីផ្លែទុរេនដោយយកចិត្តទុកដាក់ ដើម្បីជាសារព្រមានដល់មន្រ្តីទាំងអស់។ 

សម្តេចតេជោ ថ្លែងបែបនេះក្នុងពិធីសម្ពោធអគារ៦មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រៃវែង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

សម្តេចតេជោ មានប្រសាសន៍ថា “ករណីមន្ដ្រី ក.ប.ប. ខេត្តបាត់ដំបង ភូតកុហករឿងទុរេននោះ សម្ដេចតេជោ ថ្លែងថាត្រឹមតែការដកចេញពីក្របខណ្ឌនោះ គឺមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបន្ដនីតិវិធីទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកភាពមិនប្រក្រតីផ្សេងទៀត ដែលមន្ដ្រីរូបនោះ បានប្រព្រឹត្ដ ដែលនេះគឺជាសារមួយផ្ញើទៅកាន់មន្ដ្រីអសកម្មដទៃទៀត កុំឲ្យយកគំរូតាម”៕