ព័ត៌មានអន្តរជាតិ

លោកត្រាំ អំពាវនាវឱ្យមានការចាប់ខ្លួនអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយចោទពីបទក្បត់ជាតិ និងព្យាយាមផ្តួលរំលំរដ្ឋាភិបាល

image

សហរដ្ឋអាម៉េរិក៖ កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលតាមរយៈការចែករំលែកបន្តនូវសារលើបណ្តាញសង្គម Truth Social ដែលអំពាវនាវឱ្យមានការចាប់ខ្លួនអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពីបទក្បត់ជាតិ និងព្យាយាមផ្តួលរំលំរដ្ឋាភិបាល ទោះបីជាគ្មានភស្តុតាងក៏ដោយ ។

លោកបានប្រើប្រាស់ភាសាធ្ងន់ៗ ដោយហៅលោក អូបាម៉ា ថាជា «កម្លាំងបិសាចដ៏អាក្រក់បំផុតនៅក្នុងឆាកនយោបាយអាម៉េរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ» និងបានរិះគន់ប្រព័ន្ធផ្សព្វផ្សាយ New York Times ដែលចុះផ្សាយព័ត៌មានមិនស្របតាមការចង់បានរបស់លោក ។

បន្ថែមលើបញ្ហានយោបាយក្នុងស្រុក លោក ត្រាំ ក៏បានបង្វែរចំណាប់អារម្មណ៍ទៅលើស្ថានភាពនៅប្រទេសអ៊ីរ៉ង់ ដោយបានចែកចាយរូបភាពដែលមើលទៅហាក់ដូចជាបង្កើតឡើងដោយ AI បង្ហាញពីជោគជ័យរបស់យោធាអាម៉េរិក។ លោកបានអះអាងតាមរយៈតារាងព័ត៌មានថា សង្គ្រាមនៅអ៊ីរ៉ង់បានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ទាំងសេតវិមាន និងភាគីលោក អូបាម៉ា មិនបានឆ្លើយតប ឬវាយតម្លៃចំពោះការវាយប្រហារតាមបណ្តាញសង្គមរបស់លោក ត្រាំ នាពេលនេះឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ washingtonpost | រូបភាព៖ edition.cnn.com