សង្គម

អាជ្ញាធរខេត្តស្ទឹងត្រែងចុះបង្រ្កាបបង្ក្រាបទីតាំងរករ៉ែមាសខុសច្បាប់ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង

image


ស្ទឹងត្រែង៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលនៃសហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសធ្វើអាជីកម្មរ៉ែខុសច្បាប់ គ្រប់រូបភាព ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនេះ មន្ត្រីបានរកឃើញឃើញនៅចំណុចភ្នំកាពិន ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តភូមិគិរីវង្សា ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានរោងប្រក់តង់កៅស៊ូ(អញ្ញាតជន) និងកន្លែងរករ៉ែខុសច្បាប់ សរុបចំនួន៣ទីតាំង ក្រុមការងារបានប្រមូលយកកវត្ថុតាង ដែលជនសង្ស័យ បានលាក់ទុកនៅក្បែរទីតាំងនោះ រួមមាន ឧបករណ៍សម្រាប់រែងមាស (ឆាងម៉ាង) ប៉ែល យកមករក្សាទុក នៅស្នាក់ការឧទ្យានជាតិ ក្នុងស្រុកសៀមប៉ាង និងធ្វើការរុះរើរោងតង់ស្នាក់របស់ជនសង្ស័យផងដែរ។

សូមបញ្ជាក់ថា ករណីទីតាំងខាងលើនេះ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្លាប់បានចុះបង្រ្កាប និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងជាបន្តបន្ទាប់កន្លងមកផងដែរ។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីបានបន្តចុះបង្ក្រាបការធ្វើរ៉ែខុសច្បាប់នៅតាមតំបន់ការពារធម្មជាតិ ធ្វើឡើងក្នុងគោលបំណងការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ សមត្ថកិច្ចបន្តនីតិវិធីច្បាប់ ស៊ើបអង្កេត ស្វែងរកជនល្មើស យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ៕