អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់
អូរស្មាច់៖ អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ជាជនបរទេស ដែលតែងចុះទៅផ្ដិតយករូបភាព និងវីដេអូ រួមទាំងប្រឆាំង នឹង សកម្មភាពឈ្លានពាន របស់ថៃ នៅតាមព្រំដែនកម្ពុជា -ថៃ នាពេលកន្លងមក ទទួលរងនូវការបាញ់គំរាមពីសំណាក់កងកម្លាំងថៃ នៅថ្ងៃពុធនេះ ។
ភ្ជាប់មកជាមួយវីដេអូ និងសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា៖ ទាហានថៃទើបតែបាញ់នៅក្បែរខ្ញុំនៅអូរស្មាច់ ទឹកដីអធិបតេយ្យរបស់ខ្មែរដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។ អ្វីដែលខ្ញុំកំពុងធ្វើគឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ។ នៅថ្ងៃទី ២៩ ខែមេសា ពួកគេបានបាញ់ព្រមានចំនួន ៩ គ្រាប់ទៅលើមន្ត្រីអន្តរជាតិ ហើយអះអាងថាវាគ្រាន់តែជាផាវប៉ុណ្ណោះ។ នេះជាភស្តុតាងដែលពួកគេបានធ្វើ ហើយថៃកំពុងកុហកពិភពលោក។ សរុបទៅមានការបាញ់ចំនួន ៤ គ្រាប់នៅថ្ងៃនេះ ៕
ប្រភព៖ ហ្វេសប៊ុក Kevin Smith KH