សង្គម

យានយន្តដឹកលើសទម្ងន់ ២គ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យពិសេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន បង្ក្រាបបាននៅក្រុងក្រចេះ

image


ក្រចេះ៖ រថយន្តដឹកលើសទម្ងន់កំណត់ចំនួន ២គ្រឿង ដោយផ្ទុកលើសចំនួន ២៤តោន និង៣៣តោន ត្រូវបានក្រុមការងារពិសេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន បង្ក្រាបបាននៅ នាវេលាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៧ នៅចំណុច(ក្បែររង្វង់មូលខ្លាស្ទុះ) ក្រុងក្រចេះ ខេត្តក្រចេះ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមានការចូលរួមពីមន្រ្តីស្ថានីយកាំពី ខេត្តក្រចេះ ចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត នៅចំណុចខាងលើ ដោយក្នុងនោះបានរកឃើញយានយន្តដឹកលើសទម្ងន់ចំនួន ២គ្រឿង ។

លោក ផន រឹម បានបញ្ជាក់បន្ថែមថា រថយន្តចំនួនពីរគ្រឿងនេះ បិទឡូហ្គោ TS បានដឹកលេីសទម្ងន់កំណត់ចំនួន២៤តោន និង៣៣តោន គិតជាភាគរយស្មេីនឹង៦០% និង ៧៣%។ ក្រៅពីរកឃើញល្មើសរថយន្តទាំងពីរ ត្រូវបានក្រុមការងារវិន័យជាសាច់ប្រាក់ជាង ៣១លានរៀល ដោយមិនរក្សាទុករថយន្តនោះទេ៕

អត្ថបទ៖ លោក សារី ណែត