គំរូមិនល្អ! ក្មេងទំនើង០៧នាក់ ដែលបង្ហោះ រូបភាពកាន់កាំបិតឌឺដងគ្នា បង្ហោះលើ បណ្ដាញសង្គម ត្រូវបានឃាត់ខ្លួនយកមកអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត
ស្វាយរៀង៖ បន្ទាប់ពីក្រុមទំនើងមួយក្រុមបានបង្ហោះជិះម៉ូតូឌឺដងគ្នា និងមានកាន់កាំបិតយ៉ាងសប្បាយនោះ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តន៍ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំង នគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ទោ អែម សុវណ្ណ រិទ្ធ អធិការនគរបាលក្រុងបាវិតស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើង ០៧នាក់ ភេទប្រុស ដែលបានបង្ហោះរូបភាព កាន់កាំបិតឌឺដងគ្នា បង្ហោះលើបណ្ដាញសង្គម Facebook។
ដោយក្មេងទំនើងទាំងអស់នោះ សុទ្ធសឹងតែអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាល មកទទួលយក ដេីម្បី អប់រំបន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើមបន្តទៀត៕
អត្ថបទ៖ មិន ភក្តី