ព័ត៌មានជាតិ

អភិបាលខេត្តកំពត៖ ៤ខែ ដើមឆ្នាំ២០២៦ ខេត្តផលិតអំបិលបានជាង៧ម៉ឺន៦ពាន់តោន

image

កំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ខេត្តមានផ្ទៃដីស្រែអំបិលសរុបចំនួន ៣.៤៨៩,៤៨ហិចតា ចែកជា ៦មណ្ឌល ១៧១ក្រុមផលិត និងមានកម្លាំងពលកម្មចំនួន ១,៤៧៤នាក់ ស្រី ៥៥៧ នាក់

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកំពត, លោកអភិបាលខេត្តកំពត បានឱ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ខេត្តផលិតអំបិលបានចំនួន ៧ម៉ឺន ៦ពាន់ ១៦១តោន។

លោក ម៉ៅ ធនិន បានបន្តថា ចំពោះអំបិលលក់ចេញវិញ មានចម្លោះ ៦ ទៅ៧ម៉ឺនតោន។ ក្នុងនោះ៖ ១.អំបិលលេខ១ មួយបាវ ៥០គីឡូ មួយម៉ឺន ប្រាំបួនពាន់រៀល, ២.អំបិលលេខ២ មួយបាវ ៥០គីឡូ មួយម៉ឺនបីពាន់រៀល និង៣.អំបិលលេខ៣ មួយបាវ ៥០គីឡូ មួយម៉ឺនប្រាំពាន់រៀល។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកខេត្តកំពត មានតួនាទីសំខាន់សម្រាប់កម្ពុជា នោះគឺទីតាំងផលិតអំបិល ដែលជួយដល់សេដ្ឋកិច្ចជាតិផង និងជួយប្រជាពលរដ្ឋចៀសពីជំងឺពកកផង៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម