ព័ត៌មានជាតិ

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ កម្មវិធីTVET 1.5M បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧ ម៉ឺន នាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់ ទទួលបានការងារសមរម្យ

image

ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបប្រមាណ ២៧ម៉ឺននាក់ បាននិង កំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) ដោយគិតចាប់ពីការអនុវត្ត នៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី០៦ ខែឧ សភា ឆ្នាំ២០២៦នេះថា យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដោយគិតចាប់តាំងពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ ត្រីមាសទី១ ឆ្នាំ២០២៦នេះ។ ក្នុងនោះ គ្រឹះ ស្ថានក្រោមឱវាទក្រសួងចំនួន ២២,៧ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ចំនួន ៤,៣ម៉ឺននាក់។

លោកបញ្ជាក់ថា “វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្ម លើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្ម ឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌី ជីថល។”

អ្នកនាំពាក្យ បានបន្ថែមថា អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្រ្តីក្រសួង កំពុងអនុវត្ត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រម របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមាន ការ ងារធ្វើ»។

លោក ស៊ុន មេសា បានអំពាវនាវដល់យុវជន ដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សូមរួសរាន់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែល នៅក្បែរមូលដ្ឋានរ បស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញ ដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

សម្រាប់សាកសួរព័ត៌មានលម្អិត សូមទំនាក់ទំនង មកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃលេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសា រងាយរងហានិភ័យ បានចូលសិក្សាក្នុងវិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្ត សាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍ និងកសិកម្ម និងកសិ-ឧស្សាហកម្ម៕