ព័ត៌មានជាតិ

រយៈពេល ១០ថ្ងៃ កម្ពុជាបណ្តេញជនបរទេសជាង ២ពាន់ នាក់ ពាក់ ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ

image

ភ្នំពេញ៖ មានជនបរទេសខុសច្បាប់ចំនួន ២,៦៧១នាក់ មាន ២៩សញ្ជាតិ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធតកម្ពុជា បណ្ដេញ ចេញពីកម្ពុជា គិតត្រឹមថ្ងៃទី២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពី អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។

 អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេស ២,៦៧១នាក់នេះ (ស្រី ៥៨៥នាក់) មាន២៩សញ្ជាតិ រួមមាន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អា្វហ្វ្រិកខាងត្បួង កាមេរូ ន ហ្គាណា ចិន តៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាមេរិក ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរី យ៉ាប៉ានី ហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ ម៉ាឡេស៊ី។ 

ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា មានជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។ 

ចំពោះជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរឹតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិតេជោ៕