សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ខណៈដែលសកលលោកមានហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, សង្គ្រាម និង ជម្លោះតាមតំបន់ កម្ពុជានៅបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈ សង្គ្រាម និង ជម្លោះតាមតំបន់, ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ច រវាងមហាអំណាច, និង ការបន្តធ្លាក់ចុះសណ្ដាប់ធ្នាប់ពិភពលោក គួបផ្សំនឹងការឈ្លានពាន និង ការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើបូរណភាពទឹកដី និង អធិបតេយ្យជាតិកម្ពុជា, កម្ពុជានៅបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ កម្ពុជា នៅរក្សាបាន កំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ, អត្រាអតិផរណាទាប, លំនឹងអត្រាប្តូរប្រាក់; កំណើនរឹងមាំនៃទុនបម្រុងអន្តរជាតិ, កំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេស ជាមួយពិពិធ- ភាពកាន់តែខ្ពស់, ទាំង ផលិតផល និង ដៃគូពាណិជ្ជកម្ម; កំណើនខ្ពស់នៃរំហូរវិនិយោគផ្ទាល់ពី បរទេស; គួបផ្សំជាមួយប្រសិទ្ធភាពនៃការអនុវត្ត គោលនយោបាយសារពើពន្ធ និង គោល- នយោបាយរូបិយវត្ថុ, និង ការធានាបាននូវ ចីរភាពថវិកាជាតិ និង បរិយាប័ន្នហិរញ្ញវត្ថុ, ហើយ រំពឹងថានឹងបន្តចលនការនេះ ក្នុងរយៈពេលមធ្យម "។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៦។
សម្តេចបវរធិបតី បានបញ្ជាក់ថា "ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ ក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ គឺជាផ្លែផ្កានៃ «ផលលាភសន្តិភាព» ដែលផ្តើមចេញពីការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន, ព្រមទាំង ការលះបង់ដ៏ធំធេង និង ការខិតខំឥតស្រាកស្រាន្ត ក្នុងការដាក់ ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ជាមួយឆន្ទៈ និង មនសិការ «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន "៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត