សង្គម

រដ្ឋមន្រ្តីក្រសួងការងារ ៖ គិតត្រឹម ត្រីមាសទី១ ឆ្នាំ២០២៦នេះ បានពង្រីកសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិក ប.ស.ស. កើនដល់៩២ ម៉ឺន នាក់

image


ឯកឧត្តម ហេង សួរ បានថ្លែងថា "ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយ ស្ម័ គ្រចិត្ត ដែល សម្តេចធិបតី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បានពង្រីកសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិក ប.ស.ស. កើនដល់៩២ ម៉ឺន នាក់ ក្នុងនោះ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនប្រមាណ ២៨ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍ មានចំនួនប្រមាណ ៦៤ម៉ឺននាក់"។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្រោមអធិបតីភាពសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦។

ឯកឧត្តម ហេង សួរ បានឲ្យដឹងថា "រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពក្នុងឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ សរុបប្រមាណ ៧៦,២ ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ សរុបប្រមាណ ៨៣ម៉ឺន នាក់ដោយចំណាយថវិកាអស់ ប្រមាណ ៤៣៩,៣ប៊ីលានរៀល ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត