សង្គម

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់

image


សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតី ជាលើកទី៣ ក្នុងពិធីសំណេះ សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៦ ក្រោមប្រធា ន បទ “រួមគ្នាកសាងភាពធនដើម្បីការងារសមរម្យ” និងការអបអរសាទរការប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។
កម្មវិធីថ្ងៃនេះគឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំ សហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ៣០០សហជីព, ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន១៨៦សហព័ន្ធ ព្រមទាំងសមាគមនិយោជក សមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗទៀត ដែលសរុបអ្នកចូលរួមមានចំនួនប្រមាណជាង ៥ ៤០០នាក់។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់បងប្អូនកម្មករនិយោជិតនៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រារឰឡើងជារៀងរាល់ឆ្នាំ។ ការជ្រើសរើសប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បី ការងារសមរម្យ” សម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នេះ ពិតជា សក្ខី ភាពនៃការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តម ប្រយោជន៍ របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរ ឡើង នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការដោយប្រែក្លាយ “សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ”ក៏ដូចជាការបង្កើនភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត