ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទាន ប្រមាណ៤៦លានដុល្លារអាម៉េរិក សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹក នៅរាជធានីភ្នំពេញ

image


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ ដែលមានទឹកប្រាក់ចំនួនជិត៧ពាន់លានយ៉េន (៦.៩០៨.០០០.០០០ យ៉េន) ស្មើនឹងប្រមាណ៤៦លានដុល្លារអាម៉េរិក៕


អត្ថបទ៖ សន ពិសិដ្ឋ