ករណីឆ្លងមេរោគកូវីដ១៩នៅរុស្ស៊ីកើនឡើងជិត១ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង
| ព័ត៌មានអន្តរជាតិ
SHARE

មជ្ឈមណ្ឌលឆ្លើយតបនឹងមេរោគកូវីដ១៩នៅរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានរកឃើញអ្នកឆ្លងមេរោគនោះចំនួន៩៥៤នាក់ក្នុងរយៈពេល២៤ម៉ោងដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនិងធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់៦,៣៤៣នាក់។

មជ្ឈមណ្ឌលឆ្លើយតបនឹងមេរោគកូវីដ១៩របស់រុស្ស៊ីបានប្រកាសថា ករណីឆ្លងនោះត្រូវបានរកឃើញនៅតំបន់ផ្សេងៗជាច្រើនប៉ុន្តែរដ្ឋធានីម៉ូស្គូនៅតែជាចំណុចផ្ទុះឡើងខ្លាំងដែលមានករណីឆ្លងថ្មីចំនួន៥៩១នាក់។

មកទល់ពេលនេះ មនុស្ស៤៧នាក់បានបាត់បង់ជីវិតដោយសារមេរោគកូវីដ១៩នៅទូទាំងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា រដ្ឋធានីម៉ូស្គូត្រូវបានបិទមិនឲ្យចេញចូលចាប់តាំងពីថ្ងៃចន្ទសប្តាហ៍មុន ហើយតំបន់ជាច្រើនទៀតនៅទូទាំងប្រទេសនេះក៏បានអនុវត្តវិធានការស្រដៀងគ្នានេះផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation