ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗមួយចំនួន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ ក្នុងនោះ ទី១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩។ ទី២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ។ទី៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩។ ទី៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ ។ ទី៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ