លទ្ធភាពនៃការចម្លងកូវីដ១៩ នឹងអាចកេីតមានឡេីង ព្រោះប្រទេសដទៃ ក្នុងពិភពលោកនៅបន្តរាតត្បាត
| ព័ត៌មានជាតិ
SHARE

ក្រសួងសុខាភិបាលកម្ពុជា ព្យាករណ៍ថា លទ្ធភាពនៃការចម្លងកូវីដ១៩ នឹងអាចកេីតមានឡេីង ព្រោះប្រទេសដទៃ ក្នុងពិភពលោកនៅបន្តរាតត្បាត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ជូនដំណឹងនៅព្រឹកថ្ងៃនេះថា ក្រសួងសុខាភិបាល ពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ព្រោះប្រទេសដទៃ ក្នុងពិភពលោកនៅបន្តរាតត្បាត។

រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី៦មេសា២០២០ ក្រសួងសុខាភិបាល ពុំរកឃេីញអ្នកជំងឺ COVID-19 ថ្មីទេ។ សរុបទាំងអស់ប្រទេសកម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១៤ករណី និងបានព្យាបាលជាសះស្បេីយថែម៣ករណី សរុបទាំងអស់៥៣ករណី ពុំមានករណីស្លាប់ទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation