សមាជិកសភាមណ្ឌលភ្នំពេញ ចុះផ្សព្វផ្សាយអប់រំអំពីជំងឺកូវីដ១៩ដល់ពលរដ្ឋសហគមន៍អន្លង់គងថ្មី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សមាជិកសភាមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងក្រុមការងារការបានចុះសំណេះសំណាលនិងផ្សព្វផ្សាយអប់រំ ជូនបងប្អូនប្រជាពលរដ្ឋ១២០គួ្រសារ ក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ  អំពីវិធីការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ និងសូមផ្តាំផ្ញើរដល់ បងប្អូនប្រជាពលរដ្ឋត្រូវលាង ដៃជាមួយសាប៊ូ ទឹកអាកុល រឺជែល ជាប្រចាំ ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ ឬក្រមាក្នុងទីប្រជុំជន និងរក្សាគម្លាតពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ 

ឯកឧត្តម កែបជុតិមា សមាជិកសភាមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវ អនាម័យ លាងសំអាតដៃជាមួយអាកុល ឬ សាប៊ូ និងពាក់ម៉ាស់ ទាំងអស់គ្នា ។

ឯកឧត្តម សមាជិកសភា បន្តថា ដើម្បីការពារសុខភាពខ្លួនឯងគ្រប់ៗគ្នាគឺត្រូវធ្វើអនាម័យ លាងដៃ និងពាក់ម៉ាស់ តាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការ ណែនាំពីអនាម័យរបស់ក្រសួងសុខាភិ បាល ។បញ្ហាកូវីដ១៩មានការឆ្លងលឿន ដូច្នេះត្រូវធ្វើអនាម័យ លាងដៃជាប្រចាំ និងពាក់ម៉ាស ការពារកុំឲ្យមានការឆ្លង

មេរោគកូវីដ១៩នេះដល់ខ្លួនយើង និងការ ពារ កុំចម្លងដល់ក្រុមគ្រួសារ ឬអ្នកជិត ខាង យើងនិងសហគមន៏របស់យើងរស់ នៅ។ដូច្នេះសូមកុំធ្វេសប្រហេស ត្រូវតែការពាររក្សាភ្ជាប់នូវអនាម័យ ។បើមានបងប្អូនណាដឹងថា ខ្លួនមានឆ្លងជម្ងឺកូវីដ១៩នេះ ត្រូវរាយការណ៏ទៅអាជ្ញាធរ និងមន្ត្រីសុខាភិបាល ដើម្បីមានវិធានការព្យាបាល ឲ្យបានទាន់ពេលវេលា ។ជាមួយគ្នានោះដែរឯកឧត្តម សមាជិក សភា បានណែនាំ ឲ្យប្រជាពលរដ្ឋមកពីក្រៅប្រទេស ត្រូវអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល គឺត្រូវដាក់ខ្លួន ឬស្នាក់នៅដោយឡែកពីក្រុមគ្រួសារ ឬសហគមន៏រយៈពេល១៤ថ្ងៃ។

សមាជិកសភាមណ្ឌលភ្នំពេញ បញ្ជាក់ទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានយក ចិត្តទុកដាក់ពីបញ្ហាសុខមាលភាពប្រជា ពលរដ្ឋខ្ពស់បំផុតដោយបានត្រៀម លក្ខណៈសម្បត្តិវិធានការណ៏ការពារមិនឲ្យប្រជាពលរដ្ឋ រងគ្រោះដោយសារជម្ងឺកាចសាវកូវីដ១៩នេះទេ។

នាឱកាសអប់រំផ្សព្វផ្សាយដល់ប្រជាពល រដ្ឋអំពីវិធានការណ៏អនាម័យលាងដៃជា មួយអាកុល ឬសាប៊ូឬចែល និងពាក់ម៉ាស់ព្រម ទាំងការដាក់ខ្លួននៅដោយឡែករយៈពេល ១៤ថ្ងៃសម្រាប់ប្រជាពលរដ្ឋទើបមកពីក្រៅប្រទេសរួចមក ឯកឧត្តមកែប ជុតិមា និងក្រុមការងារចុះជួយខណ្ឌ ដង្កោ បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ នូវអង្ករចំនួន២០គីឡូក្រាម និងក្រមា១ផងដែរ៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation