រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី ចុះផ្សព្វផ្សាយវិធានការបង្ការជំងឺកូវីដ១៩ ក្នុងស្រុកបាភ្នំ
| ព័ត៌មានជាតិ
SHARE

ព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងបណ្តាភូមិនានា នៃឃុំបឹងព្រះ ឃុំស្ពឺ(ក) និងឃុំឈើកាច់ នៃស្រុកបាភ្នំ ខេត្តព្រៃវែង ។

ឯកឧត្តម ព្រុំ សុខា បានលើកឡើងពីគ្រោះថ្នាក់ នៃជំងឺកូវីត១៩ ដែលមកដល់បច្ចុប្បន្នបានរីកដាលស្ទើរគ្រប់ប្រទេសលើសកលលោក ទោះបីប្រទេសកម្ពុជាមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជាសះស្បើយខ្លះក្តី តែមិនទាន់មានសញ្ញាណាមួយស្រាកស្រាន្តនៅឡើយ។ ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបន្តទៀតតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ជាអាទិ៍ការរស់នៅអនាម័យខ្ជាប់ខ្ជួនលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគម្លាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។ 

ឯកឧត្តមបានបន្តទៀតថា យើងត្រូវរក្សាប្រក្រតីភាពការរស់នៅប្រចាំថ្ងៃ ត្រូវចេះជួយយកអាសារគ្នា ការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ សុខភាពសាធារណៈដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍ ជាពិសេសជាក់ស្តែងចលនាបងប្អូនកម្មករ ពលករ ចំណាកស្រុកក្នុង និងក្រៅប្រទេសដែលទើបត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ។ ក្នុងនោះដែរ ឯកឧត្តម និងក្រុមការងារបានចែកម៉ាសពាក់ សាប៊ូ និងស្បៀងមួយចំនួនផងដែរ ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំាំ២០២០ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មានអ្នកព្យាបាលជាសះស្បើយស្របចំនួនកើនដល់ ៥៣នាក់ ស្មើនឹង៤៦.៤៩% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ ទាំងអស់។ អ្នកដែលកំពុងសម្រាកព្យាបាលបានថយចុះមកនៅ៦១នាក់ ក្នុងនោះស្រី២០នាក់ ប្រុស៤១នាក់នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

អ្នកគ្មានវិរុសកូវីដ ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស ១១៤នាក់ ក្នុងនោះស្ត្រី៣២ និងបិតា ៨២នាក់ ដែលចំនួននេះមិនមានការកើនទេ៕អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation