ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាង ៩ពាន់គ្រួសារបាត់បង់ទីជម្រកក្រោយភ្លើងឆេះផ្ទះបណ្ដែតទឹកនៅម៉ាឡេស៊ី

image


ម៉ាឡេស៊ី៖ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញផ្ទះសម្បែងប្រមាណជា ១,២០០ ខ្នង នៅក្នុងភូមិបណ្តែតទឹកមួយកន្លែង ក្បែរតំបន់សានដាកាន់ (Sandakan) រដ្ឋសាបាហ៍ (Sabah) ប្រទេសម៉ាឡេស៊ី កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ។

បើទោះបីជាទំហំនៃមហន្តរាយនេះមានភាពធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីនគរបាលជាន់ខ្ពស់ប្រចាំតំបន់ បញ្ជាក់ថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិតក្នុងហេតុការណ៍នេះឡើយ ដោយមានតែអ្នករងរបួស។

គិតត្រឹមរសៀលថ្ងៃដដែលនេះ ចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់ និងបាត់បង់ជម្រកមានរហូតដល់ជាង ៩,០០០ គ្រួសារ ។
ក្រោយកើតហេតុ អាជ្ញាធរបានប្រកាសតំបន់នោះជាតំបន់គ្រោះមហន្តរាយ និងបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន ៥ កន្លែង។ មជ្ឈមណ្ឌលទាំងនេះ បានរៀបចំឡើងនៅតាមសាលារៀន និងសាលសហគមន៍ ដើម្បីផ្តល់ទីជម្រក និងជំនួយចាំបាច់ដល់គ្រួសាររងគ្រោះទាំងអស់ ៕

ប្រែសម្រួល៖ ឡេង​ លាងហេង
ប្រភព៖ Daily Express/ Malay Mail. | រូបភាព៖ Disaster News/ Daily Express