គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បើកកិច្ចប្រជុំត្រៀមឆ្លើយតប ពេលបុណ្យចូលឆ្នាំខ្មែរ ខណៈបន្តអ្នកទៅលេងស្រុកកំណើតមានច្រើន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចូលរួមជា អធិបតីបើកកិច្ចប្រជុំអំពីការងារឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី(Covid_19)នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ ក៏បានលើកឡើងនូវការស្រាវជ្រាវរក ករណីថ្មី ដែលក្រសួងសុខាភិបាលនិងក្រុមការងារ កំពុងធ្វើបន្ត រួមទាំងវិធានការណ៏ ទប់ស្កាត់ការចម្លងពីអ្នកមកពីបរទេស មកអ្នកក្នុងប្រទេស ដែលវិធានការនេះ មានអត្ថប្រយោជន៏ចំពោះប្រជាពលរដ្ឋទូទៅ ដូចជាវិធានការត្រួតពិនិត្យ កម្តៅ និង ការដាក់អោយដោយនៅដោយឡែកក្នុងរយះពេល១៤ថ្ងៃ ជាដើម ។

ក្នុងកិច្ចប្រជុំបញ្ជាក់ថា ការពិនិត្យ អ្នកមកពីក្រៅប្រទេស គឺដើម្បីផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅដល់ប្រជាជន ក្នុងសហគមថា អ្នកមកពីខាងក្រៅពិតជាបានឆ្លងកាត់ការពិនិត្យត្រឹមត្រូវ មុននឹងបានចូលស្នាក់អាស្រ័យជាមួយអ្នកភូមិ ជាពិសេសការត្រៀមទទួល អ្នកវិលត្រឡប់មកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ។  

សូមបញ្ជាក់ថា នៅថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជាបានបន្តរក្សាចំនួនដដែលគឺ ១១៤ ករណី និងមិនមានករណីថ្មី រយៈពេល៤ថ្ងៃជាប់ៗគ្នាហើយ។

ក្រសួងសុខាភិបាលបន្តថា   ចំណែកចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ៥៣នាក់ បន្ទាប់ពីអ្នកជំងឺថ្មី ដែលជាបុរសជនជាតិម៉ាឡេស៊ី នៅស្រុកកងមាស ខេត្តកំពង់ចាមចំនួន ៣នាក់ទៀត ទើបបានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម៕អត្ថបទ៖ គង់ វណ្ណៈ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation