សង្គម

ការប្រកួតស្ដេចអុកប្រចាំឆ្នាំ២០២៦ បានទៅលេីឈ្មោះ សុខ លឹមហេង អាយុ២៤ឆ្នាំ និងកុមារា សេង វុត្រា អាយុ១២ឆ្នាំ

image


ភ្នំពេញ៖ ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១ និងលេខ២ នៅភូមិវប្បធម៌ ដណ្ដើមយកពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានប្រឹទ្ធសភា។ កម្មវិធីប្រកួតកីឡាអុកចត្រង្គផ្ដួចផ្ដើមគំនិតប្រកបដោយចក្ខុវិស័យរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់កីឡាអុកចត្រង្គជាកីឡាយុទសាស្រ្ដរបស់ខ្មែរ។

សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានប្រឹទ្ឌសភានិងសម្ដេចកិតិព្រទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ។
សម្រាប់ការប្រកួតនេះ ធ្វើឡើងរវាង លោក សុខ លឹមហេង អាយុ២៤ឆ្នាំ និងលោក ជា ស៊ីដេត អាយុ៤១ឆ្នាំ ដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ លេខ១ និងលេខ២។ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១បានទៅលើ លោក សុខ លឹមហេង ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។ ចំណែកការប្រកួតកាលពីថ្ងៃទី១៨ ខែមេសា ជាកម្មវិធីប្រកួតកីឡាអុកចត្រង្គ វ័យកុមារ យកចំណាត់ថ្នាក់លេខ១ និងលេខ២ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើ កុមារា ឈ្មោះ សេង វុត្រា អាយុ១២ឆ្នាំ ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។

សូមបញ្ជាក់ថា ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ហើយនៅថ្ងៃបញ្ចប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » នៅតាមទីតាំងទាំង៦ ដូចជា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង៕