មកមើលស្នាដៃពិសេសៗពី Chef តូចៗ នៅវគ្គ Audition ទីតាំងចុងក្រោយ ថ្ងៃទីមួយនៅផ្សារទំនើប Noro Lane!
បរិយាកាសពោរពេញដោយភាពរំភើប និងសកម្មភាពអ៊ូអរខ្លាំងកំពុងកើតឡើងនៅ ទីតាំងទី៤ (ទីតាំងចុងក្រោយ) នៃវគ្គ Audition កម្មវិធី Junior MasterChef Cambodia នៅ ផ្សារទំនើប Noro Lane!
ចាប់ពីព្រឹករហូតដល់ល្ងាច ប្អូនៗជាច្រើនបាននាំយកមុខម្ហូបដែលខ្លួនបានរៀបចំដោយចិត្តស្រឡាញ់ មកបង្ហាញមុខគណៈកម្មការ។ មុខម្ហូបនីមួយៗបង្ហាញពីការច្នៃប្រឌិត ការតុបតែងយ៉ាងប្រណិត និងការត្រៀមខ្លួនយ៉ាងម៉ត់ចត់ បង្ហាញថាកម្រិតសមត្ថភាពកាន់តែខ្ពស់នៅវគ្គចុងក្រោយនេះ។
អាណាព្យាបាលជាច្រើនក៏បានមកគាំទ្រយ៉ាងកក់ក្តៅ បង្កើតបរិយាកាសពោរពេញដោយស្នាមញញឹម ក្តីរំភើប និងមោទនភាព។ សម្រាប់ប្អូនៗជាច្រើន នេះគឺជាឱកាសចុងក្រោយក្នុងការបង្ហាញខ្លួន និងបំពេញក្តីស្រមៃក្នុងការក្លាយជាតារាចុងភៅតូចៗ។
ជាមួយគ្នានេះ បេក្ខជនពី MasterChef Cambodia រដូវកាលទី៤ ក៏បានលើកទឹកចិត្ត និងផ្តល់ដំបូន្មានសំខាន់ៗ ដោយផ្តោតលើការតុបតែងម្ហូប អនាម័យ និងរសជាតិ ជាគន្លឹះដែលធ្វើឱ្យមុខម្ហូបកាន់តែលេចធ្លោ។
វគ្គ Audition កំពុងឈានដល់ថ្ងៃបញ្ចប់ ហើយការស្វែងរក “Little Chef” កំពុងទៅដល់ចំណុចសំខាន់បំផុត។ តស់មកទស្សនាសកម្មភាព និងស្នាដៃអស្ចារ្យពីទីតាំងចុងក្រោយនេះទាំងអស់គ្នា!
Junior MasterChef Cambodia មិនត្រឹមតែជាការប្រកួតទេ ប៉ុន្តែជាកន្លែងបង្ហាញក្តីស្រមៃ និងសមត្ថភាពរបស់កុមារ។
👉 វគ្គ Audition ទីតាំងចុងក្រោយ
📍 Noro Lane (GF Picnic Lawn)
📅 ថ្ងៃទី ១៨–១៩ មេសា
🕘 ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច
👉 កុំឲ្យឱកាសចុងក្រោយនេះកន្លងផុត!
ប្អូនៗដែលមានអាយុ ៨ ដល់ ១៣ ឆ្នាំ៖
👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប កុំឲ្យឱកាសនេះកន្លងផុត!
Junior MasterChef Cambodia Season 1
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”
📌 ឯកសារត្រូវត្រៀម៖
• Mobile Application ធនាគារ ជីប ម៉ុង
• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)
• សំបុត្រកំណើតកូន
📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)
🎥 នាំមកជូនដោយ Khmer Beverages
💧 គាំទ្រដោយ Cambodia Water & ធនាគារ ជីប ម៉ុង