ចូលឆ្នាំ ៣ថ្ងៃមានភ្ញៀវទេសចរ មកលេងនៅខេត្តកំពង់ឆ្នាំង ជិត ៦០ម៉ឺននាក់
កំពង់ឆ្នាំង៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរប្រមាណជិត ៦០ម៉ឺននាក់ បានមកលេងកម្សាន្ត នៅក្នុងខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានភ្ញៀវទេសចរមកលេងកម្សាន្ត នៅតាមតំបន់ទេសចតណ៍ និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួនជាង ៥៩ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ៨៦៧នាក់។
សូមបញ្ជាក់ថា ឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំប្លែកមានភាពទាក់ទាញ និងមានកម្មវីធីកម្សាន្តសប្បាយជាច្រើន។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសន្តិសុខមានភាពល្អប្រសើរ មិនមានអ្វីកើតឡើតគួឲ្យកត់សម្គាល់ឡើយ៕