សង្គម

លោក អ៊ុំ រាត្រី នាំយកស័ង្កសីជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក

image


បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំង ជួយរុះរើ និងរៀបចំជួសជុសផ្ទះ ព្រមទាំងនាំយកអំណោយស័ង្កសី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៩ភូមិ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រមាណជាង ៤០០ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិដែលបណ្ដាលឱ្យផ្ទះសំបែង របស់ប្រជាពលរដ្ឋរងគ្រោះ។ ជាមួយគ្នានោះ លោកអភិបាល ខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងករណីមានមេឃរកកល់ចង់ភ្លៀង មានផ្គរ រន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវទៅរកកន្លែងមានសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។

បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ថា កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំគោករមៀតសរុបចំនួន ៩ភូមិ ១-ភូមិគោកព្រេច ចំនួន ១៧៣ខ្នង, ២-ភូមិតាឡី ចំនួន៧២ ខ្នង, ៣-ភូមិស្ពានចំនួន ៤៤ខ្នង, ភូមិគោករមៀត ចំនួន១១២ខ្នង, ៥-ភូមិសិរីការ ចំនួន១៥ខ្នង, ៦-ភូមិប្រាំមីនា ចំនួន៥ខ្នង, ៧-ភូមិថ្មី ចំនួន៣ខ្នង ,៨-ភូមិស្ដៅ ចំនួន១៣ខ្នង និងភូមិវល្លិ៍ប្រេង ៤ខ្នង សរុបទាំង៩ភូមិចំនួន៤៤១ខ្នងផ្ទះ៕