សង្គម

អ្នកទេសចរជាតិ និងអន្តរជាតិជិត២លាននាក់បានមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

image


សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ ១៨៤ម៉ឺននាក់ ក្នុងនោះ អ្នកទេសចរជាតិ និងប្រជាពលរដ្ឋ ១,៨៣៧,០០០នាក់ ខណៈភ្ញៀវទេសចរបរទេស មាន ៥,៤៣៨នាក់។

សូមជម្រាបថា សម្រាប់រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដែលព្រឹត្តិការណ៍នេះមានកម្មវិធីកម្សាន្តជាច្រើនសម្រាប់ស្វាគមន៍អ្នកទេសចរ និងប្រជាពលរដ្ឋ៕
អត្ថបទ៖ ជា ស្រស់