សង្គម

ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជិត​ ៣០ម៉ឺននាក់ រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី កើនឡើងជាងឆ្នាំ២០២៥

image


ស្ទឹងត្រែង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង​ លោក អ៊ន់ ប៉ោសឿន បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ចូលមកលេងកម្សាន្តសង្ក្រាន្តនៅខេត្តស្ទឹងត្រែងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានចំនួន​ ២៨៩,៥៧០នាក់ ធៀបនឹងឆ្នាំ២០២៥ កើនឡើងចំនួន ២៧,៨២៥នាក់ ស្មើនឹង១១ ភាគរយ។

លោក អ៊ន់ ប៉ោសឿន បានបន្តថា ការកើនឡើងភ្ញៀវទេសចរបែបនេះ ដោយសារតែឆ្នាំថ្មីនេះ រដ្ឋបាលខេត្តក្រោមការដឹកនាំដោយលោក សរ សុពុត្រា អភិបាលខេត្ត បានរៀបចំនូវផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើនជូនពលរដ្ឋបានទស្សនា និងលេងកំសាន្ត ។

ក្នុងចំណោមភ្ញៀវទេសចរនេះ មានភ្ញៀវទេសចរជាតិចំនួន​ ២៨៩,៤៥០នាក់ កើនឡើង ២៧,៨១១នាក់ ស្មើនឹង ១១ភាគរយ ភ្ញៀវទេសចរបរទេសចំនួន​ ១២០នាក់ កើនឡើង ១៤នាក់ ស្មើនឹង ១៣ភាគរយ។

ដោយឡែកចំពោះសន្តិសុខសណ្តាប់ បានភាពល្អប្រសើរ ពុំមានសកម្មភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ៕
ដោយ៖​ ម៉ាក មេត្តា