ក្បួនដង្ហែនគរសង្ក្រាន្តឆ្នាំ២០២៦ បង្ហាញទស្សនីយភាពដ៏អស្ចារ្យលើផ្លូវថ្មើរជើងចតុមុខ
កម្មវិធី«ក្បួនដង្ហែនគរសង្ក្រាន្តឆ្នាំ២០២៦» នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅឯបរិវេណតំបន់ផ្លូវថ្មើរជើងចតុមុខ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្បួនដង្ហែ ពុំគ្រាន់តែជាពិធីបុណ្យព្យុហយាត្រារួមជាមួយការសម្តែងលើដងវិថីប៉ុណ្ណោះទេ តែជា “ដំណើរនៃ ចង្វាក់បេះដូង ជាបេះដូងដែលមានសម្រាប់កម្ពុជា ហើយជាបេះដូងកម្ពុជាដែលលោតក្នុងចង្វាក់តែមួយ”។
ក្បួនដង្ហែនគរសង្ក្រាន្ដ ជាកម្មវិធីមួយដ៏មានប្រជាប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនាជាច្រើនអង្គ/នាក់។ ក្បួនដង្ហែក៏មានការនិមន្ត និងចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ដោយដើរជាក្បួន បែងចែកជាផែន ហើយទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍បានបង្កប់ខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ៕