ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី សរសើរអារ៉ាប់រួម ចំពោះការធានាសុវត្ថិភាពជនបរទេសក្នុងគ្រាមានសង្គ្រាម និងរំពឹងពង្រីងសេដ្ឋកិច្ចរួមគ្នាបន្ថែមទៀត

image


ឥណ្ឌូណេស៊ី៖ ក្នុងបទសម្ភាសន៍មួយនៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅអារ៉ាប់រួម លោក ជូដា នូក្រាហា (Judha Nugraha) បានកោតសរសើរចំពោះការឆ្លើយតបដ៏ល្អរបស់អារ៉ាប់រួម ក្នុងអំឡុងជម្លោះយោធារវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ។


លោកបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្ន និងការទំនាក់ទំនងដ៏ច្បាស់លាស់របស់អាជ្ញាធរ បានជួយឱ្យជនជាតិឥណ្ឌូណេស៊ីជាង ៨ ម៉ឺននាក់ដែលកំពុងរស់នៅទីនោះ មានអារម្មណ៍សុវត្ថិភាព និងមិនមានការភ័យស្លន់ស្លោឡើយ ។


ក្រៅពីបញ្ហាសន្តិសុខ ប្រទេសទាំងពីរក៏កំពុងអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូត ដោយផ្តោតលើការពង្រឹងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី។ ឥណ្ឌូណេស៊ី មើលឃើញថា អារ៉ាប់រួម គឺជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់ទីផ្សារពិភពលោក ចំណែក អារ៉ាប់រួម អាចប្រើប្រាស់ឥណ្ឌូណេស៊ីជាមជ្ឈមណ្ឌលសម្រាប់វាយលុកទីផ្សារអាស៊ាន ដែលមានតម្រូវការខ្ពស់ និងសក្តានុពលសេដ្ឋកិច្ចខ្លាំង ។


សម្រាប់ទិសដៅទៅអនាគត ភាគីទាំងពីរមានបំណងសហការគ្នាលើវិស័យបច្ចេកវិទ្យាទំនើប ជាពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាដ៏ជឿនលឿនរបស់ អារ៉ាប់រួម និងធនធានមនុស្សដែលមានសមត្ថភាពរបស់ឥណ្ឌូណេស៊ី។ ទោះបីជាមានភាពតានតឹងក្នុងតំបន់ក៏ដោយ ប៉ុន្តែតាមរយៈការព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន និងការធានាសុវត្ថិភាពពីប្រធានាធិបតី អារ៉ាប់រួម (UAE) បានធ្វើឱ្យភាពជឿជាក់លើកិច្ចសហប្រតិបត្តិការនេះកាន់តែរឹងមាំ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.