ព័ត៌មានជាតិ

ភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី១៤ ខែមេសា ម្សិលមិញ មានចំនួនជាង ៦ម៉ឺននាក់កើនឡើង បើធៀបឆ្នាំមុន

image

ស្ទឹងត្រែង៖ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅខេត្តស្ទឹងត្រែង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានចំនួន៦៣, ០៨៦នាក់ កើនឡើង១២ភាគរយ ធៀបឆ្នាំមុន។


លោក អ៊ន់ ប៉ោសឿន បានបន្តថា ការកើនឡើងភ្ញៀវទេសចរបែបនេះ ដោយសារតែឆ្នាំថ្មីនេះ រដ្ឋបាលខេត្តក្រោមការដឹកនាំដោយលោក សរ សុពុត្រា អភិបាលខេត្ត បានរៀបចំនូវផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើនជូនពលរដ្ឋបានទស្សនា និងលេងកំសាន្ត ។


លោក អ៊ន់ ប៉ោសឿន បញ្ជាក់ថា ភ្ញៀវទេសចរជាតិចំនួន ៦២,៤៨៤នាក់ កើនឡើង ៦,០៤៥នាក់ ស្មើ ១១ភាគរយ ក្នុងនោះ ទេសចរបរទេសចំនួន ៣២នាក់ កើនឡើង ៤នាក់ ស្មើនិង ១៤ភាគរយ ៕


ដោយ៖ ម៉ាក មេត្តា