ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបឯកអគ្គរដ្ឋទូតតួកគីកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១០ មេសា ២០២៦ ។