សមត្ថកិច្ចបង្ហាញមុខនារីវ័យក្មេង ២នាក់ ជនសង្ស័យពាក់ព័ន្ធករណីឃាតកម្ម និងជាង៣០នាក់ទៀត ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌតាមនៅតាមបណ្ដារខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ សមត្ថកិច្ចជំនាញបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង ៣៥នាក់ ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌតាមបណ្ដារខណ្ឌទាំង៥ និងការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅតាមអធិការដ្ឋាននគរបាលទាំង៥ រួមមាន ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង ៣៥នាក់នេះ បានប្រព្រឹត្តបទល្មើស ១០ករណី (ស្រី២នាក់) មានសារធាតុញៀន ៩នាក់។
យោងតាមការការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានឱ្យដឹងដថា ក្នុងចំណោមជនសង្ស័យទាំង៣៥នាក់នោះ មាន២នាក់ ភេទស្រី ពាក់ព័ន្ធករណីឃាតកម្ម ចាក់សម្លាប់ជីដូនវ័យ ៦៤ឆ្នាំ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយបង្ហាញមុខរួច ជនសង្ស័យទាំង៣៥នាក់ រួមទាំងវត្ថុតាងវែងខ្លីជាច្រើន ត្រូវបានសមត្ថកិច្ចយកទៅកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋ រង្សី