ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអ៊ែលអះអាងថា បានសម្លាប់លោក​ Ali Yusuf Harshi ដែលជាក្មួយប្រុសរបស់មេដឹកនាំក្រុមហេសបូឡាហ៍​

image


អ៊ីស្រាអ៊ែល៖ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្លាប់ក្មួយប្រុសរបស់លោក ណែម កាស៊ែម​ (Naim Qassem) ដែលជាមេដឹកនាំក្រុមហេសបូឡាហ៍នៅលីបង់ នៅក្នុងការវាយប្រហារតាមអាកាសមួយលើទីក្រុងបេរូត នាពេលយប់ ។


កងទ័ពអ៊ីស្រាអ៊ែល​ បានថ្លែងថា «កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយប្រហារនៅក្នុងតំបន់ទីក្រុងបេរូត និងបានកម្ចាត់លោក​ Ali Yusuf Harshi ដែលជាលេខាផ្ទាល់ និងជាក្មួយប្រុសរបស់អគ្គលេខាធិការក្រុមហេសបូឡា លោក ណែម កាស៊ែម»​ ៕


ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Reuters | រូបភាព៖​ (AP Photo/Emilio Morenatti)/ Iran International English