ព័ត៌មានជាតិ

សិល្បករសិល្បការនី បានអញ្ជើញចូលរួមពិធីអបអរសាទរពិធីរំឭកគុណគ្រូ សិល្បកររៀមច្បង និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

image

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សិល្បកររាមច្បង, ចាស់ព្រឹទ្ធាចារ្យ, លោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនីរៀមច្បងទាំងអស់ ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការងារសិល្បៈ វប្បធម៌ ចំពោះប្រទេសជាតិ មាតុភូមិកម្ពុជា បានអញ្ជើញមកចូលរួមពិធីអបអរសាទរពិធីរំឭកគុណគ្រូ សិល្បកររៀមច្បង និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

សូមបញ្ជាក់ថា ពិធីអបអរសាទរពិធីរំឭកគុណគ្រូ សិល្បកររៀមច្បង និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរៀងចំឡើងដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ សិល្បកររាមច្បង, ចាស់ព្រឹទ្ធាចារ្យ, លោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនីរៀមច្បងទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីនេះ ប្រមាណជាង ១០០នាក់៕

អត្ថបទ៖ចេង ឆហួត និងរូបភាព៖កែវ ភិរុណ, កែវ សារិទ្ធ, វង្ស ឧត្តម, អ៊ឹម ម៉ារ៉ាឌី