ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ប្រកាសពីជ័យជម្នះ ក្រោមផែនការ ១០ចំណុច

image

អ៊ីរ៉ង់៖ យោងតាមកាសែត RT បានចុះផ្សាយថា ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ និយាយថា សហរដ្ឋអាម៉េរិក «ត្រូវបានបង្ខំ» ឱ្យទទួលយកផែនការ ១០ ចំណុចរបស់ទីក្រុងតេហ៍រ៉ង់ ។

ចំណុចសំខាន់ៗ រួមមាន៖
- សហរដ្ឋអាម៉េរិក យល់ព្រមឱ្យអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hormuz
- យល់ព្រមលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់កម្មវិធីនុយក្លេអ៊ែរ
- លុបចោលការដាក់ទណ្ឌកម្មទាំងស្រុង
- អាម៉េរិកត្រូវបង់ប្រាក់សំណង
- ដកកងទ័ពសហរដ្ឋអាម៉េរិកចេញ។
ចំណុចបន្ថែមទៀត រួមមាន៖
- ការដោះដូរអ្នកទោស
- មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
- រក្សាសន្តិសុខតំបន់ដោយគ្មានវត្តមាននៃទ័ពបរទេស
- បញ្ចប់នូវការបង្កកប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់
- បង្កើតយន្តការតាមដានកិច្ចព្រមព្រៀង ដោយអាចមានការចូលរួមពីប៉ាគីស្ថាន ជាអ្នកសម្របសម្រួល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ RT/ Al Jazeera/ Reuters