ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ត្រៀមរថយន្តក្រុង ១២គ្រឿងសម្រាប់បម្រើដឹកជញ្ជូនពលរដ្ឋ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនយកប្រាក់

image

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសប្រាប់ប្រជាពលរដ្ឋ ឱ្យដឹងថា រដ្ឋបាលខេត្ត នឹងរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនយកប្រាក់។

ការរៀបចំនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្ត ទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុងស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយកំណត់យកទីតាំងខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរទៅតាមគោលដៅ និងពេលវេលាបានកំណត់។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរតាមយយន្តក្រុងរបស់រដ្ឋបាលខេត្ត ទៅលេងស្រុកកំណើតឱ្យបានគ្រប់ៗគ្នា និងសូមប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត៕

អត្ថបទ៖ មិន ភក្តី