អ្នករត់កង់បីឥណ្ឌាជាច្រើននាក់ទៅប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុន Grab ដើម្បីស្នើសុំឲ្យក្រុមហ៊ុនជួយសម្រួលតម្លៃដឹកជញ្ជូន
ភ្នំពេញ៖ អ្នករត់កង់បីឥណ្ឌាជាច្រើននាក់ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានទៅប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុន Grab ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យក្រុមហ៊ុនជួយសម្រួលតម្លៃដឹកជញ្ជូនរបស់ពួកគាត់។
តាមការរៀបរាប់ពីអ្នករត់កង់បី បានឲ្យដឹងថា កន្លងមករាល់ការដឹកភ្ញៀវទទួលបានលុយ ១ម៉ឺនរៀល គឺក្រុមហ៊ុនកាត់១៥០០រៀល តែបច្ចុប្បន្ន ក្នុង១ម៉ឺនរៀល ក្រុមហ៊ុនកាត់ ២០០០រៀល ទើបពួកគាត់មកស្នើរសុំឲ្យមានការសម្រួលបញ្ហាតម្លៃ ស្របពេលហ្គាស់កំពុងឡើងថ្លៃ។
ការប្រមូលផ្តុំអ្នករត់កង់បីនេះកម្លាំងសមត្ថកិច្ចនៅក្នុងខណ្ឌដូនពេញ បានចុះមកសម្របសម្រួល និងបានឲ្យពួកគាត់ត្រឡប់ទៅកោះពេជ្រវិញ ដើម្បីចរចាររកដំណោះស្រាយ៕
ដោយ៖ រដ្ឋ រង្សី