ព័ត៌មានជាតិ

បាក់រលំអគារក្នុងទីក្រុង Hailin ភាគឦសានប្រទេសចិន បណ្ដាលឱ្យជាប់មនុស្ស៩នាក់នៅក្រោមអគារ

image

ចិន៖ ហេតុការណ៍បាក់រលំអគារដ៏រន្ធត់មួយបានកើតឡើងនៅក្នុងក្រុង ហៃលីន (Hailin) ខេត្តហឺឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់ជាប់នៅក្រោមគំនរបាក់បែក ។

ភ្លាមៗក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់បានដាក់ពង្រាយកម្លាំង និងគ្រឿងចក្រធុនធ្ងន់ដើម្បីធ្វើប្រតិបត្តិការស្វែងរកអ្នកដែលនៅរស់រានមានជីវិត ដោយមានទាំងរថយន្តសង្គ្រោះជាច្រើនស្ថិតនៅទីតាំងកើតហេតុ។

សមត្ថកិច្ច បានចុះបិទតំបន់ជុំវិញអគារដែលបាក់រលំនោះ ដើម្បីធានាសុវត្ថិភាព និងបង្ការកុំឱ្យមានការរំខានដល់កិច្ចការងារសង្គ្រោះ ខណៈដែលអគារនេះស្ថិតនៅចន្លោះអគារស្នាក់នៅខ្ពស់ៗដទៃទៀត។ អាជ្ញាធរពាក់ព័ន្ធ មិនទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឱ្យអគារនេះបាក់រលំនៅឡើយទេ ដោយរង់ចាំការពិនិត្យ និងស៊ើបអង្កេតលម្អិតបន្ថែមទៀត ក្រោយពេលប្រតិបត្តិការសង្គ្រោះត្រូវបានបញ្ចប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY