ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវិទ្យាល័យហ៊ុន សែន ប្រមោយ ខេត្តពោធិ៍សាត់

image

ពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានចុះសាកសួរសុខទុក្ខពលរដ្ឋភៀសសឹក ស្ថិត​សាលា​វិទ្យាល័យហ៊ុន សែន ប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦។​

បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន ១៦ស្ថានទូត និងអង្គការអន្តរ​ជាតិ​ចំនួន​២ ទៅមើលស្ថាន​ភាព​រស់​នៅ​ជន​ភៀស​សឹក​នៅ​មណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង។ ប្រជាពលរដ្ឋ​ទាំង​នោះ ​បានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់មកទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតំបន់ថ្មដា ត្រង់កន្លែងដែលយោធាថៃដាក់ទូកុងតឺន័រ និងរាយបន្លាលួសឈ្លានពានអធិបតេយ្យភាពកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា អង្គទូតទាំ​ង​នោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,​ឡាវ​,វៀតណា​ម​,តួកគី​,សហរដ្ឋអា​មេរិក​,ជប៉ុន,​ចិន​,ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)និង អង្គការកម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក (WFP)។​

បច្ចុប្បន្ន តំបន់ថ្មដា ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ និង​បន្លា​លួស​កាន់​កាប់ក្រោយពីមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕