ពលករ និងសហគមន៍ខ្មែរជាង ៣០០០នាក់ នៅក្នុងក្រុងមីយាំង នៃប្រទេសកូរ៉េខាងត្បូង បានផ្តើមប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមុនគេ
កូរ៉េ៖ ពលករ និងសមាគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៣០០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងតំបន់មីយាំង ខេត្តក្យង់សាងណាំដូ សាធារណរដ្ឋកូរ៉េដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីមុនបង្អស់ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។
កម្មវិធីនេះ ធ្វើឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់មីយាំង និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី។ កម្មវិធីនេះ មានការគាំទ្រ និងសហការដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង និងសមាគមយុវជនខ្មែរ តំបន់មីយាំង បានរៀបចំនូវកម្មវិធីសាសនា គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព ល្បែងប្រជាប្រិយខ្មែរ និងការរាំងលេងកម្សាន្តយ៉ាងសប្បាយផងដែរសម្រាប់អ្នកចូលរួម។
បន្ថែមពីនេះ អ្នកចូលរួមទាំងអស់ ក៏បានស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសារពីស្តង់ម្ហូបអាហារប្រមាណជាង ៣០ស្តង់ដែលជាអាហារខ្មែរផងដែរ៕