រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំកម្មវិធី សង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈ ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំកម្មវិធី សង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ចាប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំង មួយចំនួនក្នុងក្រុងស្វាយរៀង។
សង្ក្រាន្តស្វាយរៀង នឹងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដូចជា កម្មវិធីសួន កុមារ កម្មវិធីលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងរបាំបុរាណ ការសម្តែងល្ខោន បាសាក់ទោល ចាប៉ីដងវែង យីកេ កម្មវិធីប្រគំតន្ត្រីសហសម័យ តន្ត្រីសម័យ រួមនឹងកម្មវិធីកម្សាន្ត សប្បាយៗជាច្រើនផ្សេងទៀត ក្នុងនោះក៏មានការដាក់តាំងបង្ហាញផលិតផល តាមរោងចក្រ សហគ្រាស និងផលិតផលក្នុងស្រុកមួយចំនួនផងដែរ ។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអឱពាវនាវប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត និងសាធារណជនទូទៅ ចូលរួមទស្សនាលេងកម្សាន្តសប្បាយ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធី សង្ក្រាន្តស្វាយរៀង ប្រព្រឹត្តទៅប្រកបដោយបរិយាកាសអធិកអធម និងសប្បាយរីករាយ៕
អត្ថបទ៖ មិន ភក្តី